ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ធនាគារ ABA សាខាកណ្តាល ដែលមានទីតាំងស្ថិតនៅអគារលេខ ១៤៨ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴🔴 ធនាគារ ABA សាខាកណ្តាល ដែលមានទីតាំងស្ថិតនៅអគារលេខ ១៤៨ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ #ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា