ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជនឱ្យបានជ្រាបថា យោងតាមស្ថានការណ៍នៃការផ្ទុះរីករាលដាលជម្ងឺកូវីដ-១៩ កាន់តែមានភាពធ្ងន់ធ្ងរនិងតាមលទ្ធផលតេស្តរហ័ស(Parid Test) នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២១ គឺបានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ លើ ប្រជាពលរដ្ឋសរុប ចំនួន ១៩នាក់ ដែលក្នុងនោះ មានប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារមង្គលបូរី ចំនួន ៣នាក់ រួមមាន៖
១-ឈ្មោះ រី ប៊ូដាក់ ភេទ ប្រុស អាយុ ៦៥ឆ្នាំ អាជីវករផ្សារមង្គលបូរី
២.ឈ្មោះ យុត ស្រីណេ ភេទ ស្រី អាយុ ១៩ឆ្នាំ មានទីលំនៅក្នុងផ្សារមង្គលបូរី
៣.ឈ្មោះ ចាន់ ចិន្ដ ភេទ ស្រី អាយុ ៤៧ឆ្នាំ អាជីវករ ផ្សារមង្គលបូរី ។
រដ្ឋបាលស្រុក បានសម្រេចធ្វើការផ្អាក និងបិទជាបណ្តោះអាសន្ននូវការលក់ដូរគ្រប់ប្រភេទក្នុងផ្សារមង្គលបូរី ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតមានការជូនដំណឹងឡើងវិញ។
ដូច្នេះ ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ (COVID-19 កាន់តែមានសភាពធ្ងន់ធ្ងរក្នុង សហគមន៍ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើ និងអាជីវករលក់ដូរក្នុង ផ្សារមង្គលបូរីទាំងអស់ សូមអញ្ជើញមកទទួលយកសំណាកពីក្រុមគ្រូពេទ្យប្រចាំការ នៅក្នុងបរិវេណ វត្តឫស្សី ឬនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យបង្គលបូរី ឱ្យបានទាន់ពេលវេលា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជន មេត្តាជ្រាប ជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាព៕
ដោយ ៖ សិលា