ព័ត៌មានទាន់ហេតុការណ៍៖

ស្លុតចិត្តត្រឡប់មកពីស៊ីឈ្នួលដកស្ទូងឲ្យគេវិញឃើញភ្លើងឆេះផ្ទះអស់គ្មានសល់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គ្រួសារប្តីប្រពន្ធ១គូ ហួសចិត្តនិងតក់ស្លុត ហើយនាំគ្នា អង្គុយទ្រហោយំ គ្មានអ្វីថ្លែងក្រោយត្រឡប់មកពីធ្វើការស៊ីឈ្នួលគេវិញ ឃើញផ្ទះរបស់ខ្លួនក្លាយជាផេះផង់ ដោយសារភ្លើងឆេះអស់។ ហេតុការណ៍េនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅស្ថិតនៅក្នុង ភូមិក្រសាំងដុះឡើង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

       សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវឆេះមាន ទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ ធ្វើពីជញ្ជាំង ស្លឹក ប្រក់ស្លឹក មានម្ចាស់ឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ៥២ឆ្នាំនិងប្រពន្ធឈ្មោះ អ៊ុំ សៀប អាយុ៥៣ឆ្នាំ 

       សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធចេញទៅស៊ីឈ្នួលដកស្ទូងឲ្យគេ ក្រោយពីធ្វើកិច្ចការរួចនាំគ្នាត្រឡប់មកផ្ទះវិញ នៅពេលមកដល់ផ្ទះ ក៏ស្រាប់តែឃើញផ្ទះរបស់ខ្លួនដែលធ្លាប់តែស្នាក់នៅ ត្រូវភ្លើងឆេះហ្មត់ ក៏នាំគ្នាទ្រហោយំតែម្តង ។ 

         នាពេលនេះគ្រួសារគាត់គ្មានអីស្នាក់នៅនោះទេនាពេលនេះ គាត់អំពាវនាវឲ្យសូមមេត្តាជួយគាត់ផង ៕

ដោយ ៖ ចន្ថា


ចែករំលែក៖