ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាបានអនុញ្ញាតឱ្យប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្ដីសង្ឃឹម និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក គីម បីយុងក្យូ (KIM BYUNG KYO) ប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្ដីសង្ឃឹម និងសហការី ចូលជួបសម្តែងការគួរសម និងបានប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា៖ ១-ត្រីខចំនួន ៣០០យួរស្មើ៣០កេស ២-ទឹកស៊ីអ៊ីវចំនួន ៣០០យួរ ៣-មីជាតិចំនួន ៣០០កេសតូច ៤-ទឹកត្រីចំនួន ៣០០យួរ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ នៅទីស្តីការក្រសួង។

គ្រឿងឧបភោគបរិភោគខាងលើនេះនឹងយកចែកជូនដល់ដៃប្រជាពលរដ្ឋនាពេលខាងមុខហើយលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រធានអង្គការមជ្ឈមណ្ឌលសំលេងនៃក្តីសង្ឃឹមផងដែរ៕

ដោយ៖ អរុណរះ


ចែករំលែក៖