ខេត្តព្រៃវែង ៖ លោក ជា សុមេធី អភិបាលនៃ គណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដោយសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោកស្រី សេង ចិន្ដា ប្រជាពលរដ្ឋរស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី សេង ចិន្ដា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកអភិបាល ក៏សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕ដោយ៖សហការី