ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមអបអរសាទរផង ចាប់ពីថ្ងៃស្អែកទី៨ខែកក្កដាឆ្នាំ២០២១ទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រុងស្វាយរៀងចាប់ផ្តេីមចាក់វ៉ាក់សាំងកូវីដ-១៩ហើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សូមអបអរសាទរផងចាប់ពីថ្ងៃស្អែកទី៨ខែកក្កដាឆ្នាំ២០២១ទៅបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងក្រុងស្វាយរៀងចាប់ផ្តេីមចាក់វ៉ាក់សាំង ក្នុងសង្កាត់ទាំង៧ នៅក្រុងស្វាយរៀងនេះហើយ នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ឱ្យដឺង។

  បើតាមលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្នុងក្រុងស្វាយរៀងមាន៧សង្កាត់ គឺសង្កាត់ស្វាយរៀង  ព្រៃឆ្លាក់ ពោធិ៍តាហោ  គយត្របែក​    ចេក   សង្ឈ័រ   និងសង្កាត់ស្វាយតឿ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះឱ្យបានគ្រប់ៗគ្នា ចាប់ពីអាយុ១៨ឆ្នាំឡេីងទៅ ដោយវ៉ាក់សាំងចាប់ផ្ដើមចាក់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១)តាមទីតាំងដែលបានកំណត់វេលាម៉ោង៧និង៣០នាទីព្រឹករហូតដល់ម៉ោង១១និង៣០នាទី និងចាប់ពីម៉ោង១រសៀលដល់ម៉ោង៤រសៀល។

  លោកបានជម្រាបជូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងក្រុងស្វាយរៀងទាំងអស់​ថា ចំពោះបណ្ណចាក់វ៉ាក់សាំងត្រូវមានការអញ្ជេីញពី​សង្កាត់​ និងភូមិ​ដែលខ្លួនកំពុងរស់នៅ ដោយបងប្អូនអញ្ជើញមកទទួលការចាក់វាក់សាំងសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលិខិតឆ្លងដែនឬបណ្ណសម្គាល់ការងារឬសំបុត្រកំណើត ទម្រង់ចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយក្រុមគ្រូពេទ្យតាមរយៈអាជ្ញាធរមូលដ្ឋាន៕

ដោយ៖ យឹម សុថាន


ចែករំលែក៖