ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ត្រូវពស់ចឹកស្លាប់នៅឃុំកន្ទួត

ចែករំលែក៖

ខេត្ត​សៀមរាប៖ គួរឱ្យអាណិតខ្លាំងណាស់ចំពោះស្រ្តីម្នាក់ដែលត្រូវបានពស់ចឹកបណ្តាលឱ្យស្លាប់ចោលក្រុមគ្រួសារ។

ករណីនេះកើតឡើងនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ កាលពីម៉ោង១០ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០២១។

  មន្ត្រីនគរបាលឃុំកន្ទួត ស្រុកស្វាយលើ បាននិយាយថា ស្ត្រីរងគ្រោះឈ្មោះ លន់ ជា អាយុ៤៥ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ។

ប្រភពដដែលបញ្ជាក់ថា ពស់នោះគេមិនស្គាល់ច្បាស់លាស់ទេ តែមើលទៅដូចជាពស់ក្រាយ ហើយការស្លាប់របស់ជនរងគ្រោះគឺពេលគាត់ដើរកាត់ចម្ការរួចជាន់លើពស់នោះក៏ត្រូវពស់ចឹកតែម្តង ។

សពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ អរុណរះ


ចែករំលែក៖