ព័ត៌មានទាន់ហេតុការណ៍៖

លេខ១ពិភពលោក Ashleigh Barty ផ្តួល Ajla Tomljanovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ១កម្មវិធី Wimbledon 2021

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Ashleigh Barty បានបំបាក់កីឡាការិនីអូស្ត្រាលី Ajla Tomljanovic ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Wimbledon ២០២១ នៅអង់គ្លេសជាលើកដំបូងរបស់នាង នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៧ កក្កដាម្សិលមិញ។

Barty មានវ័២៥ឆ្នាំបានយកឈ្នះក្នុងលទ្ធផល ៦-១ ៦-៣ ហើយនឹងប្រកួតជាមួយកីឡាការិនី Angelique Kerber នៅវគ្គ៤ក្រុមចុងក្រោយ។កីឡាការិនី Kerber ដែលជាម្ចាស់ជើងឯក Wimbledon ឆ្នាំ២០១៨ បានយកឈ្នះដោយលទ្ធផល ៦-២ ៦-៣ លើកីឡាការិនី Karolina Muchovaកាលពីដើមសប្តាហ៍នេះដែរ។

ចំណែកកីឡាការិនី Aryna Sabalenka នឹងត្រូវជួបជាមួយកីឡាការិនីKarolina Pliskova ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីបានយកឈ្នះលើកីឡាការិនី Ons Jabeur ក្នុងវគ្គ៨ក្រុមចុងក្រោយ

នៅក្នុងកម្មវិធី Grand Slams ចំនួន៤ក្រុមចុងក្រោយរួមទាំង កម្មវិធីWimbledon វគ្គ១៦ក្រុមចុងក្រោយត្រូវបានជ្រើសរើសដោយកីឡាការិនី១៦នាក់ផ្សេងគ្នា។

កីឡាការិនី Ashleigh Barty ដែលជាម្ចាស់ជើងឯក French Open ឆ្នាំ២០១៩ បានយកឈ្នះមិត្តរួមជាតិ របស់នាងកីឡាការិនី Tomljanovicខណៈដែលនាងឈ្នះប្រកួតជាប់ៗគ្នា ក្នុងនោះ៣ប្រកួតឈ្នះក្នុងវគ្គ១៦ក្រុមចុងក្រោយ ៕

ដោយ៖ភារៈ(រូបថត ៖ BBC Sport )


ចែករំលែក៖