ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ (COVID-19) ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង #ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
⏰ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា