ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូចេញពីធ្វេីការហើយពេលឈប់ភ្លើងស្តុបពណ៌ក្រហមស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកមកបុកពីក្រោយអូសជាប់ក្រោមរថយន្ត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង២០នាទី​រសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបកប់ស្រូវ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកzoomer-x ពណ៌ក្រហម​ លាយស​ ពាក់ស្លាកលេខកណ្តាល1X-7311​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពី
កេីតទៅលិច ខណ:មកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបលោតពណ៌ក្រហមក៏ឈប់រង់ចាំ ភ្លាមនោះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍​ ពាក់ស្លាកលេខភ្នំពេញ3F -5402 បេីកបរមកពីក្រោយបុកអូសបណ្តាលឱ្យអ្នកជិះម៉ូតូចូលក្រោមរថយន្តរងរបួសធ្ងន់។ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ

 


ចែករំលែក៖