ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ការបង្រ្កាបគ្រឿងញៀនខុសច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង ១០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ១.ឈ្មោះ ពឿន ជីវ័ន្ត ហៅ លីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្កំពង់ឆ្នាំង ២. ឈ្មោះ សុខ ចិត្ត ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិខ្នារកណ្ដាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង និង ៣. ឈ្មោះ ផុន ដន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅភូមិត្រពាំងរាំង ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាងថ្នាំញៀន ០២កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ដាវ០១ដើម  សម្ភារ:វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 

  សមត្ថកិច្ចកបានឱ្យដឹងទៀតថា ជនសង្ស័យទំាង៣នាក់ គឺជាមុខសញ្ញាចាស់ដែលមត្ថកិច្ចតាមរកជាយូរណាស់មកហើយដែលបានធ្វើសកម្មភាចែកចាយថ្នាំញៀនក្នុងមូលដ្ឋាននេះ ។ លុះនៅថ្ងៃនេះ ក្រោយពីក្រុមជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាពជួញដូរថ្នាំញៀនក៏ត្រូវកម្លាំងសម្ងាត់ បានរាយការណ៍សុំកម្លំាងអន្តរាគមន៍ព័ទ្ធចាប់បានទាំង៣នាក់នេះតែម្តង ។ 

  ក្រុមជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖