ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តToyota Prius មួយគ្រឿងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត LEXUS RX330 និងរុញទៅបុកឡំប្រឺតាពីក្រោយ ខណៈកំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង លូប្រាំ កែងនិឹងវិថីចោមចៅ(វេងស្រេង) ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់បេីកឡំប្រឺតា ពណ៌សមួយគ្រឿងដឹកមនុស្ស២នាក់ក្នុងទិសដៅពីត្បូងទៅជេីង ហើយមកឈប់នៅចំណុចភ្លើងស្តុបរង់ចាំភ្លើងពណ៌ខៀវ និងមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX330 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2BH-3802 មកឈប់ពីក្រោយ ។ លុះក្រោយមក ក៏មានបុរសម្នាក់បេីករថយន្តម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BJ-8679 មកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្ត LEXUS ពីក្រោយ និងរុញទៅបុកឡំប្រឺតាបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតទាំងរថយន្តពីរគ្រឿងនិងឡំប្រឺតា តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យភាគីទាំងបីធ្វេីការចរចាគ្នាមួយជំហានសិន ។ ដោយភាគីខាងរថយន្តបង្ក Toyota Prius បានព្រមសងថ្លៃខូចខាតចំនួន១៥០ដុល្លារ ទៅលេីរថយន្ត LEXUS និងយកឡំប្រឺតាទៅជួសជុលឲ្យដូចដេីមវិញ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ