ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៣នាក់ និងអ្នករត់ម៉ូតូឌុប២នាក់មានបំណងលួចឆ្លងដែនត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងអ្នករត់ម៉ូតូឌុបចំនួនពីរនាក់នៅវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នៅចំណុចគោលដៅត្រួតពិនិត្យមុខប៉ុស្តិ៍សិលាខ្មែរស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ក្នុងប្រត្តិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនិងអ្នកម៉ូតូឌុបចំនួន២នាក់នោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនជនជាតិវៀតណាមដែលមានបំណងឆ្លងដែនពីប្រទេថៃមកកម្ពុជា ។
សមត្ថកិច្ចបញ្ជាក់ថា មុននឹងទៅឃាត់ខ្លួនសួរនាំអ្នកគួរឲ្យសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចឃើញអ្នករត់ម៉ូតូឌុប២នាក់បានឌុបជនជាតិវៀតណាមតាមផ្លូវបម្រុងឆ្ពោះចូលក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចឈរជើងតាមគោលដៅហៅសួរនាំតែម្ដង។
ក្រោយពីសមត្ថកិច្ចសួរនាំរួចរាល់ កម្លាំងនគរបាលការពាព្រំដែនគោកលេខ៩១១ រួមកងកម្លាំងយោធាដឹងថាជនជាតិវៀតណាមទាំងនេះឆ្លងដែនចូលកម្ពុជាខុសច្បាប់ក៏បានធ្វើការឃាត់ខ្លួនហើយប្រគល់ពួកគេជូនកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីសា្រវជ្រាវ សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖