ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៥វិនាទីមានមនុស្សម្នាក់ស្លាប់ដោយសារគ្រោះអត់ឃ្លានក្នុងពេលមានវិបត្តិកូវីដ-១៩

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការ Oxfarmបានប្រកាសនៅថ្ងៃទី ៩ខែកក្កដាថា ចំនួនពលរដ្ឋស្លាប់ដោយសារតែគ្រោះអត់ឃ្លានបាន កើនឡើងរហូតដល់ទៅ៦ដងបើប្រៀបធៀបនឹងឆ្នាំកន្លងមកដែលចំនួនអ្នកស្លាប់ដោយអត់ឃ្លានមានច្រើនជាងអ្នកស្លាប់ដោយកូវីដ-១៩ ទៅទៀត។
សារព័ត៌មាន CNBC អាមេរិក បានផ្សាយថា តាមរបាយករណ៍ដែលមានឈ្មោះថា“The Hunger Virus Multiplies” របស់អង្គការមនុស្សធម៌ Oxfarm បានប្រកាសថា ក្នុងរយៈពេល១នាទីគឺមានមនុស្ស១១នាក់ស្លាប់ដោយគ្រោះអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ។ ការស្លាប់ដោយអត់ឃ្លានកើនឡើងខ្ពស់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោក ។ ជាមួយគ្នានេះដែរ អ្នកស្លាប់ដោយកូវីដ-១៩ មានចំនួន៧នាក់ក្នុងរយៈពេល១នាទី។
នៅពេលនេះមានពលរដ្ឋដល់ទៅ១៥៥លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងស្ថានភាពកង្វះស្បៀងអាហារ គឺកើនឡើង២០លាននាក់បើប្រៀបធៀបដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២០។ អង្គការ Oxfarm បានព្រមានថា វិបត្តិកង្វះស្បៀងអាហារ កាន់តែខ្លាំងឡើងនៅលើពិភពលោក។
សង្គ្រាមនិងអំពើងហិង្សានៅតែជាមូលហេតុចម្បងបង្កឲ្យមានគ្រោះអត់ឃ្លានកើនឡើង ស្មើនឹង ២/៣នៃអ្នកស្លាប់ដោយគ្រោះអត់ឃ្លាននៅលើពិភពលោក។ ក្រៅពីនេះ ការផ្ទុះកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ ក៏បានជំរុញឲ្យមនុស្សរាប់សិបលាននាក់ធ្លាក់ក្នុងស្ថានភាពអត់ឃ្លានដែរ។
ប្រទេសដែលប្រឈមនឹងគ្រោះអត់ឃ្លានច្រើនជាងគេ គឺប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម មាន អាហ្វហ្គានីស្ថាន Ethiopia ស៊ូដង់ខាងត្បូង ស៊ីរី យេម៉ែន…៕

ដោយ៖ ធីរីណា(រូបថត៖ Getty Images)


ចែករំលែក៖