ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថីគីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកកម្ចី នៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការខាងផ្នែកកម្ចីនៅ 🔴 ធនាគារ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថី គីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ #ខណ្ឌទួលគោក រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកកម្ចី នៅទីតាំងខាងលើនេះ។ ទីតាំងខាងលើនេះមានអ្នកវិជ្ជមានចំនួន ០២ នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា