ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ពលករ/ពលការិនី សិស្ស/និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ីជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី *Delta/ Delta Plus” ដែលកំពុងមានហានិភ័យខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈ ពេលជាងមួយខែកន្លងមកនេះ ទាំងនៅប្រទេសកម្ពុជា និងក្នុងប្រទេសម៉ាឡេស៊ី ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពលករ/ពលការិនី សិស្ស/និស្សិត ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី ដូចតទៅ ៖
សូមកុំធ្វើការបន្លាស់ទីពីកន្លែងមួយទៅកាន់ទីកន្លែងមួយ ប្រសិនបើពុំមានការចាំបាច់ និងជៀសវាងការធ្វើដំណើរវិលត្រឡប់ទៅកម្ពុជានៅក្នុងអំឡុងពេលនេះ ដែលអាចបង្ក ហានិភ័យ និងអាចនាំយកជម្ងឺកូវីដ-១៩-បំប្លែងថ្មី DevDaaP… ចូលកម្ពុជាថែមទៀត។ សូមចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលផ្ដល់ឱ្យដោយអាជ្ញាធរម៉ាឡេស៊ីឱ្យបានគ្រប់ៗគ្នា ។
. សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការការពារនានារបស់អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់បងប្អូន ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត៕
ដោយ ៖ សិលា