ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! មានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។

រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួម​អនុវត្ត ៣ការពារ និង ៣កុំ។

 សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៩៣៣នាក់ទៀត ជាសះស្បើយ ៧៤៣នាក់ និងស្លាប់ ២៦នាក់៖

– ករណីឆ្លងសហគមន៍ ៧៣៣នាក់

– អ្នកដំណើរពីបរទេស ២០០នាក់

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 59,978 នាក់

– អ្នកជាសះស្បើយ= 51,660 នាក់

– អ្នកស្លាប់= 881 នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖