ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការ នារី ៖ អ្នកគ្រូទីមួយ ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទ:ការអប់រំពិភពលោក !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរំលឹកនិងបញ្ជាក់ថា, អ្នកគ្រូកម្ពុជាទីមួយ ត្រូវបានជ្រើសតាំង ជាឯកអគ្គរដ្ឋទូត សុច្ឆន្ទៈសម្រាប់ការអប់រំពិភពលោក។

អ្នកគ្រូ នាង ផល្លា ជាបេក្ខនារីមួយរូបក្នុង ចំណោមបេក្ខជនគ្រូបង្រៀនឆ្នើមសរុបជាង ៥.០០០នាក់ មកពី១២៧ប្រទេស។

អ្នកគ្រូត្រូវបាន ជ្រើសរើសជាប់ក្នុងបញ្ជីគ្រូបង្រៀនឆ្នើមពិភពលោក ១០នាក់ចុងក្រោយដែលនឹងប្រកួតគ្នា ដោយអ្នក ឈ្នះនឹងទទួលពានរង្វាន់ជាមួយទឹកប្រាក់១លាន ពិភពលោក ” Global Teacher Prize ” នៃមូលនិធិ ប្រទេសអេមីរ៉ាត អារ៉ាប់រួម កាលពីថ្ងៃទី ១៥ខែ មីនាឆ្នាំ ២០១៥កន្លងទៅ ។

អ្នកគ្រូ នាង ផល្លា ជានាយិកាសាលាកុមារពិការ ភ្នែក និងកុមារគថ្លង់នៃអង្គការគ្រួសារថ្មីដែលមាន ទីតាំងនៅសង្កាត់ឈ្មួញខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

អ្នកគ្រូ នាង ផល្លា បានថ្លែងថាៈ”ខ្ញុំមិនបានឈ្នះ ដុល្លារសហរដ្ឋអាមេរិក ពីកម្មវិធីពានរង្វាន់គ្រូឆ្នើម… ពានរង្វាន់ប្រាក់មួយលានដុល្លារពីកម្មវិធី Global Teacher Prize នោះទេប៉ុន្តែខ្ញុំត្រូវបានគណៈកម្មការ VAR KEY Foundation នៅក្នុងទីក្រុងឌូបៃ … រៀបចំកម្មវិធីនេះ ជ្រើសតាំងជាឯកអគ្គរដ្ឋ ទូតសុច្ឆន្ទៈ សម្រាប់ការអប់រំពិភពលោក និងផ្ដល់មេដាយមាសមួយ ប័ណ្ណសរសើរមួយ ព្រមទាំង ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២៥,០០០ដុល្លារ អាមេរិក។

ក្រសួងកិច្ចការនារី បានបន្តថា, ស្ថិតក្នុងទឹកមុខញញឹមបង្កប់ដោយភាពម៉ឺងម៉ាត់ អ្នកគ្រូ នាង ផល្លា បានថ្លែងថា,  ខ្ញុំមានកិត្តិយសខ្លាំងមែនទែន ដែល បានជាប់ជាបេក្ខជនក្នុងចំណោមគ្រូឆ្នើម ពិភព លោក១០នាក់ចុងក្រោយ។ ពេលដាក់ពាក្យប្រលង ខ្ញុំមានគោលបំណងសំខាន់ៗពីរ គឺទីមួយចង់លើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជា ព្រោះថាយើង មានការអប់រំដល់សិស្សពិការភ្នែក និងសិស្ស គថ្លង់ក្នុងប្រទេសកម្ពុជាក៏មិនអន់ជាង ប្រទេសគេ ដែរ ទីពីរ គឺដើម្បីរកថវិកាទ្រទ្រង់ដំណើរ ការនៅក្នុងអង្គការ។

អ្នកគ្រូ នាង ផល្លា បន្តថា ពេលដែលបានជាប់ នៅក្នុងចំណោម១០នាក់នោះ គឺជាមោទនភាព របស់អ្នកគ្រូ លោកគ្រូ បង្រៀនសិស្សពិការភ្នែកនិងគថ្លង់ក្នុងអង្គការគ្រួសារថ្មីទាំងអស់ និងក៏ដូចជា របស់គ្រូបង្រៀនទាំងអស់នៅក្នុងប្រទេសកម្ពុជា ផងដែរ។ ម្យ៉ាងវិញទៀតខ្ញុំមហាសែនរំភើបដែល បានពិភពលោកទទួលស្គាល់នូវការងាររបស់ខ្ញុំ និង ការងាររបស់អង្គការគ្រួសារថ្មី មានទាំងប្រជាជន ខ្មែរក្រៅប្រទេស និងក្នុងប្រទេស ជាពិសេសមាន ការគាំទ្រពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងពីសំណាក់អ្នកឧកញ៉ា លោក លោកស្រី ដែលបានទទួលស្គាល់ និងអបអរនូវ ស្នាដៃការងាររបស់នាងខ្ញុំ ដែលបានផ្តល់ការអប់រំ ដល់កុមារពិការភ្នែក និង គ ថ្លង់ អស់រយៈពេលជា ច្រើនឆ្នាំកន្លងមក ។

ក្រសួងកិច្ចការនារី បានបញ្ជាក់ថា, កាលពីឆ្នាំ១៩៨៦ អ្នកគ្រូ នាង ផល្លា ធ្វើការ និង បង្រៀនកុមារពិការភ្នែក គ ថ្លង់ និងពិការគ្រប់ប្រភេទ ហើយជានាយកសាលាអង្គការសហប្រជាជាតិក្នុង ជំរំជនភៀសខ្លួនប្រទេសថៃ។ អ្នកគ្រូបានត្រឡប់មក ប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩១ និងធ្វើការឱ្យអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៣ ជាគ្រូបង្រៀនកុមារ ពិការភ្នែកដំបូងគេក្នុងប្រទេសកម្ពុជា។

អ្នកគ្រូ នាង ផល្លា បានលើកឡើងថា ដោយ ការខិតខំប្រឹងប្រែងធ្វើឱ្យអង្គការរបស់អ្នកគ្រូអាចពង្រីកសាលាពិការភ្នែកនៅខេត្តបាត់ដំបង សៀម រាប និងកំពង់ចាម។ កាលពីដើមឆ្នាំ១៩៩៣ ក្នុង សាលាគ្រួសារថ្មីមានសិស្សតែ៨នាក់គត់ ក្រោយមកសាលាទទួលបានសិស្សកើនឡើងដល់ទៅជាង ៣០នាក់។ បច្ចុនប្បន្ននេះមានសិស្សមួយចំនួន បានក្លាយជាគ្រូបង្រៀននៅសាលាគ្រួសារថ្មី ដូច ជាគ្រូផ្នែក Computer គ្រូភាសាអង់គ្លេស ជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖