ព័ត៌មានទាន់ហេតុការណ៍៖

Ash Barty ជាស្ត្រីដំបូងរបស់អូស្រ្តាលីដែលគ្រងជើងឯក Wimbledonនៅឆ្នាំនេះ

ចែករំលែក៖

កីឡាការិនីលេខមួយពិភពលោក Ash Barty បានក្លាយជាស្ត្រីអូស្រ្តាលីដំបូងគេដែលឈ្នះពានរង្វាន់ឯកត្តជនក្នុងព្រឹត្តិការណ៍ Wimbledon នៅអង់គ្លេសអស់រយៈពេល៤១ឆ្នាំកាលពីថ្ងៃសៅរ៍ ១០ កក្កដា នៅពេលនាងបានផ្តួលកីឡាការិនីឆេក Karolina Pliskova ក្នុងលទ្ធផល ៦-៣ ៦-៧ (៤) និង ៦-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

តាមការចេញផ្សាយរបស់សារព័ត៌មាន AP បានឲ្យដឹងថា កីឡាការិនី Ash Barty វ័យ២៥ឆ្នាំដែលបានឈ្នះពានរង្វាន់ Grand Slam របស់នាងនៅឯ Roland Garros ក្នុងឆ្នាំ២០១៩ ធ្វើបានល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានត្រាប់តាម idol របស់នាង គឺអតីតកីឡាការិនីអូស្ត្រាលី EvonneGoolagong ដែលបានឈ្នះពានរង្វាន់ទី២ នៃក្លិAll England Club កាលពីឆ្នាំ១៩៨០ ។

បន្ទាប់ពីការបង្ហាញពានរង្វាន់នេះ កីឡាការិនី Barty បាននិយាយថា ខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើឱ្យ Evonne មានមោទនភាព។ នេះពិតជាមិនគួរឱ្យជឿ

១០ឆ្នាំបន្ទាប់ពីបានឈ្នះពានរង្វាន់ឯកត្តជនផ្នែកក្មេងស្រីនៅឯ Wimbledon កាលពីអាយុ១៥ឆ្នាំ Barty បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ដោយបានឈ្នះ៥ប្រកួតក្នុងចំណោម៧ប្រកួតដែលនាងបានប្រកួតជាមួយ Pliskova

កីឡាការិនីជើងឯករង Pliskova បានបង្ហាញខ្លួនក្នុងការប្រកួតយ៉ាងល្អដែរ ប៉ុន្តែបែរជាធ្វើមិនបានល្អនៅវគ្គផ្តាច់ព្រ័ត្រនៅពេលប៉ះជាមួយកីឡាការិនីអូស្ត្រាលី Ash Barty កីឡាការិនីអូស្រ្តាលីបានរក្សាការគ្រប់គ្រងរបស់នាងក្នុងសិតទី២ ដោយធ្វើការនាំមុខ ៣-១ ធ្វើឲ្យនាងទទួលបានជ័យជម្នះក្នុងកម្មវិធី Wimbledon ជាលើកដំបូងរបស់នាងទាំងក្តីរំភើបជាពន់ពេក ៕

ដោយ៖ ភារៈ(រូបថត៖ AP)


ចែករំលែក៖