ព័ត៌មានទាន់ហេតុការណ៍៖

រតនៈ វិសិដ្ឋ មានទេពកោសល្យសិល្បៈខ្មែរជាច្រើនទម្រង់ចាប់តាំងពីវ័យ១០ឆ្នាំមកម្ល៉េះ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺក្រោយពីតារាសម្តែង ប្រុសស្រស់សង្ហា លោក រតនៈពិសិដ្ឋ បានបង្ហាញរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលបានបង្ហាញពីគ្រាដែលលោកនៅវ័យកុមារ និងបានសិក្សាលើជំនាញសិល្បៈផ្នែករបាំមួយចំនួន។ តារារូបនេះបញ្ជាក់ថា លោកបានចូលហ្វឹកហាត់ និងចេញសម្តែងចាប់តាំងពីលោកមានវ័យ១០ឆ្នាំមកម្ល៉េះ។
កន្លងមកគេក៏ធ្លាប់បានឃើញតារារូបនេះបង្ហាញសមត្ថភាពនេះនៅលើឆាកតន្ត្រីផងដែរ ហើយហេតុផលនេះក៏មិនមែនជារឿងចម្លែកដែរដែលតារាប្រុសរូបនេះតែនាំយកនូវកក្បាច់រាំ និងសម្លៀកបំពាក់បុរាណខ្មែរឡើងទៅបង្ហាញនៅលើឆាកអន្តរជាហូរហែនោះ។ នេះបើតាមការទម្លាយរបស់តារាសម្តែងរូបនេះ ដែលទើបនឹងបញ្ចេញរូបថតបង្ហោះនៅលើបណ្តាញសង្គម។ តារាប្រុសរូបនេះបានបញ្ជាក់បន្ថែមប្រាប់ ដែរថា លោកធ្លាប់បានចូលហ្វឹកហាត់និងសម្តែងសិល្បៈរបាំបុរាណខ្មែរ និងរបាំប្រជាប្រិយចាប់តាំងពីវ័យ១០ឆ្នាំ ដែលគ្រានោះលោកនៅក្រុមសិល្បៈមួយនាខេត្តបន្ទាយមានជ័យ។ លោកថាជាទីកន្លែងដែលបណ្តុះបណ្តាលសិល្បៈគ្រឹះសម្រាប់លោកមុនពេលដែលលោកលចាប់ផ្តើមានគេស្គាល់ច្រើនលើទម្រង់សិល្បៈសម័យ។ លោកថា លោកអាចសម្តែងលើទម្រង់សិល្បៈបុរាណមួយចំនួន ដូចជាការរាំល្ខោនស្បែកតូច ល្ខោនស្បែកធំ របាំប្រជាប្រិយ និងរបាំបុរាណមួយចំនួនទៀត ។ លោកថាទោះទៅចូលរួមកម្មវិធីនៅដល់ប្រទេសណាក៏លោកមិនបោះបង់ចោលការស្លៀកសម្លៀកបំពាក់ប្រៃណីចូលរួមដើម្បីចូលរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិនោះជានិច្ច។ លោក រតនៈពិសិដ្ឋ បញ្ជាក់ថា លោក ពិតជាមានមោទនភាពដែលកើតជាកូនខ្មែរ ដែលបានសិក្សាស្វែងយល់ ចេះចំណេះជំនាញសិល្បៈ ខ្មែរ និងបានយកទៅបង្ហាញវានៅលើកឆាកអន្តរជាតិ លោកមានមោទកភាពដែលបានកើតជាកូនខ្មែរដែលជាជង្រុកនៃសិល្បៈវប្បធម៌ដ៏ចំណាស់ និងផូផងមិនអាចកាត់ថ្លៃបាន។
ក្នុងឆ្នាំ២០១០ លោកចាប់ផ្តើមលេចមុខមាត់ខ្លាំងលើវិស័យសិល្បៈសម្តែង ក្នុងបទចម្រៀងសាច់រឿង មួយចំនួន ដែលសម្តែងរួមជាមួយ តារាចម្រៀង មាស សុខសោភា និងលោក ករុណាពេជ្រនោះជាដើម។ បច្ចុប្បន្នលោកគឺជាពិធីករក្នុងកម្មវិធីរាត្រីពណ៌ស្វាយរបស់ស្ថានីយទូរទស្សន៍បាយ័ន។
ព្រោះតែការងារជាអ្នកសិល្បៈដែលមានមូលដ្ឋានគ្រឹះ អមដោយការខិតខំប្រឹងប្រែងព្យាយាម ជាហេតុដែលលោកទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់បើទើបីជាមានសិល្បករជំនាន់ក្រោយជាច្រើនកំពុងតែលេចមុខក្នុងការងារសិល្បៈដ៏ប្រកួតប្រជាងនេះក៏ដោយ ។ អ្វីដែលជាការកត់សម្គាល់តារាប្រុសរូបនេះក៏ធ្លាប់ទទួលបានពានរង្វាន់លើការសម្តែងគ្រប់ទម្រង់ និងពានជាតារាសម្តែងដែលគោរពពេលវេលាបានល្អបំផុតពីកម្មវិធីApsara Award នាអំឡុងឆ្នាំ២០១៦ ផងដែរ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖