ខេត្តរតនគិរី ៖ លោក លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានថ្លែងថា, ( 2020-2021) Covid-19 ពិតជា ខ្លាំងៗ ជាង គ្រាប់បែក ប្រល័យលោកទៅទៀត។
Covid-19 បានធ្វើបដិវត្ត មនុស្សលោក ,ទម្លាប់ ប្រពៃណី សាសនា, វិទ្យាសាស្ត,វេជ្ជសាស្រ្ត ,សុខាភិបាល,នយោបាយនិង សេដ្ឋកិច្ច ។
សូមបញ្ជាក់ថា, លោក ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា , ក្តារមឈូសចំនួន ១០០បានដឹកមកដល់ខេត្តរតនគិរី ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
លោកថា, នេះមិនមែនជាការប្រមាថនោះឡើយ ប៉ុន្តែជាការគោរពចំពោះអ្នកស្លាប់ និងការត្រៀមទុកជាមុនលើស្ថានភាពនេះ ផ្អែកលើបទពិសោធន៍ដែលយើងទទួលបានកន្លងមកពីប្រទេសនានាទូទាំងសកល។
លោក អភិបាលខេត្ត អំពាវនាវសូមឲ្យបងប្អូនបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ចប់ខ្ជួន យើងនឹងដំណើរការឡើងវិញជាជំហានៗនូវសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម មុខរបរដែលទ្រទ្រង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន នៅពេលដែលស្ថានការគ្រប់គ្រងបាន។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៩១១នាក់ទៀត ជាសះស្បើយ ១០០២នាក់ និងស្លាប់ ២៣នាក់៖
– ករណីឆ្លងសហគមន៍ ៥៩២នាក់
– អ្នកដំណើរពីបរទេស ៣១៩នាក់
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 61,870 នាក់
– អ្នកជាសះស្បើយ= 53,477 នាក់
– អ្នកស្លាប់= 925 នាក់ ៕
ដោយ ៖ សិលា