ព័ត៌មានទាន់ហេតុការណ៍៖

បើកបរប្រុងប្រយ័ត្នស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ! ស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដាម្សិលមិញ !

ចែករំលែក៖

ភ្នំពេញ៖ បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! ការមិនប្រុងប្រយ័ត្នបណ្តាលអោយ, ស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដាម្សិលមិញ សុទ្ធសឹងតែជាក្តីរន្ធត់ និងសោកសៅប៉ុណ្ណោះ ។ 

សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា , នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និងស្រវឹង។ 

សូមជនរួមជាតិមេត្តា ទន្ទេញពាក្យថា ៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!

-ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!

-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!

-គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖