ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបបិសាចក្រហម Manchester United ជិតឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Raphael Varane

ចែករំលែក៖

ក្លិបយក្សនៅអង់គ្លេសបិសាចក្រហម Manchester United ជិតឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Raphael Varane ខណៈដែលក្រុមនេះបន្តធ្វើឱ្យមានការរីកចម្រើនលើការផ្ទេរសម្រាប់ខ្សែការពាររបស់ក្លិប Real Madrid

តាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថា ការព្រមព្រៀងនេះមិនទាន់នៅឆ្ងាយពីការបញ្ចប់ការទាមទាររបស់ Varane វ័យ២៨ឆ្នាំ ហើយសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះនៅឡើយទេ ចំណង់ចំណូលចិត្តរបស់ Varane គឺត្រូវឆ្ពោះទៅរកក្រុម Manchester បន្ទាប់ពីថ្ងៃឈប់សម្រាករបស់គាត់ជាជាងត្រូវត្រប់ទៅ Real Madrid សម្រាប់ការហ្វឹកហាត់មុនរដូវកាល។

Real Madrid ចង់លក់ Varane នៅរដូវក្តៅនេះ ខណៈដែលគាត់នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យារបស់ពួកគេ ហើយក្លិបមិនមានចេតនាអនុញ្ញាតឱ្យគាត់ចាកចេញដោយមិនចាំបាច់ទទួលបានកម្រៃឡើយ។ ប៉ុន្តែចេតនារបស់ Real Madrid គឺមានគោលបំណងក្នុងការលក់ Varane ទៅឲ្យ Man United កាលពីខែមីនា។

ការចរចាត្រូវបានគេពិពណ៌នាថា កំពុងប្រព្រឹត្តទៅយឺតណាស់ ប៉ុន្តែនៅតែមានទំនុកចិត្តថា Varane នឹងចូលរួមជាមួយ Man United នៅរដូវក្តៅនេះ។ មិនមានភាពប្រញាប់ប្រញាល់ដើម្បីបញ្ចប់ការចុះហត្ថលេខារបស់ Varane នោះទេ ខណៈដែលគាត់មានការឈប់សម្រាកដែលបានគ្រោងទុកបន្ទាប់ពីមានការចូលរួមសម្រាប់ប្រទេសបារាំងនៅក្នុងព្រឹត្តិការណ៍យូរ៉ូ

Real Madrid បានវាយតម្លៃខ្ពស់ចំពោះ Varane ក្នុងតម្លៃ៨០លានផោនប៉ុន្តែដឹងថាពួកគេមិនអាចបញ្ជាក់ច្បាស់ពីថ្លៃឈ្នួលច្បាស់លាស់នៅឡើយទេ ហើយប្រភពបាននិយាយថា Man United ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើ Varane ក្នុងតម្លៃល្អ។ ក្លិបបិសាចក្រហមកំពុងធ្វើការលើកញ្ចប់ទឹកប្រាក់ ៥០ លានផោនដើម្បីចុះហត្ថលេខាលើ Varane ប៉ុន្តែ Real Madrid ទាមទារច្រើនជាងនេះ

បច្ចុប្បន្នខ្សែការពារ Varane កំពុងសម្រាកវិស្សមកាលជាមួយភរិយា និងកូនពីរនាក់របស់គាត់បន្ទាប់ពីបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ដោយបារាំងបានធ្លាក់ត្រឹមវគ្គ១៦ចុងក្រោយ។

អនុប្រធានប្រតិបត្តិរបស់ក្រុមបិសាចក្រហមលោក Ed Woodward បានអះអាងថា លោកធ្លាប់បានត្រៀមដាក់ទំហំទឹកប្រាក់ចំនួន១០០លានផោនសម្រាប់ Varane បន្ទាប់ពីព្រឹត្តិការណ៍ World Cup តាំងពីឆ្នាំ២០១៨ម្ល៉េះ

ដោយ៖ ភារៈ(រូបថត ៖ Daily Mail)


ចែករំលែក៖