ព័ត៌មានទាន់ហេតុការណ៍៖

សូមនិយាយថា, គាំទ្រគ្រូពេទ្យយើងម្នាក់១ម៉ាត់មក ដើម្បីលើកទឹកចិត្តពួកគាត់ !

ចែករំលែក៖

ភ្នំពេញ, សូមបញ្ជាក់ជូនថា, នេះគឺរូបភាពនៃសកម្មភាពមួយចំនួននៃការវះកាត់សម្រាលកូន និងវះកាត់ Gangrene ជូនអ្នកជំងឺកូវីដ-១៩ ដែលក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានវះកាត់ដោយជោគជ័យ និងសុខសុវត្ថិភាព។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ។
ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានវះកាត់ដោយជោគជ័យ និងសុខសវត្ថិភាពជូនអ្នកជំងឺកូវីដ-១៩ បានជាច្រើននាក់ផងដែរ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ​ទី​១៣ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៣០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១០១២នាក់ និងករណីស្លាប់​ ២៨នាក់​។​សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១២ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៨៣០នាក់ទៀត ជាសះស្បើយ ១០១២នាក់ និងស្លាប់​ ២៨នាក់៖
– ករណីឆ្លងសហគមន៍ ៦១៣នាក់
– អ្នកដំណើរពីបរទេស ២១៧នាក់គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 62,700 នាក់
– អ្នកជាសះស្បើយ= 54,489 នាក់
– អ្នកស្លាប់= 953 នាក់ ៕

ដោយ៖ សិលា


ចែករំលែក៖