ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា មួយចំនួន ដោយឡែកកម្លាំងសណ្តាប់ធ្នាប់ណាដែលជាប់ធ្វើ ចត្តាឡីស័កនៅតាមមណ្ឌល ឬនៅតាមផ្ទះ មិនបាច់មកចូលរួមទេ តែអោយបងប្អូនមកទទួលអំណោយ ។
ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋអនុវត្តអោយបានគ្រប់ៗគ្នា ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូរវេនគ្នាប្រចាំការ តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវិធានការ ៣កុំ ៣ការពារ ជាយ័ន្តដ៏ស័ក្តិសិទ្ធិបំផុតក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺ កូវីដ-១៩ និង ហាមដាច់ខាតពាក់ព័ន្ធនិង គ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនអោយដាច់ខាត ៕
ដោយ៖ សណ្ដោស