រដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងប្រទេសម៉ាឡេស៊ី រងការផាកពិន័យ ដោយសារតែបំពានច្បាប់គម្លាតសង្គម។ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាបានរងការពិនិ័យពេលទៅសាកសួរសុខទុក្ខនៅផ្ទះអតីតនាយករដ្ឋមន្ត្រី ។
នៅថ្ងៃទី១៣ខែកក្កដា រដ្ឋមន្ត្រី Annuar Musa បានរងការពិន័យជាទឹកប្រាក់ ២០០០រីងហ្គីត (Ringgit) ប្រមាណជាង៥០០ដុល្លារអាមេរិក ដោយសារតែលោកមិនបានគោរពច្បាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
លោក Mohamad Zainal Abdullah ស្នងការប៉ូលិស ម៉ាឡេស៊ីបានឲ្យដឹងថា នៅថ្ងៃទី ១៣ខែកក្កដា លោកទទូលបានព័ត៌មានខាងលើ ហើយស្នើដល់កម្លាំងធ្វើការស្រាវជ្រាវតាមច្បាប់មាត្រាទី១៧ ស្តីពីការទប់ស្កាត់កូវីដ-១៩ក្នុងឆ្នាំ២០២១។
កន្លងមកពលរដ្ឋម៉ាឡេស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលរដ្ឋមន្ត្រី Annuar បង្ហោះលើបណ្តាញសង្គមស្តីពីការទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រី Abdullah ហើយក៏បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នាទៀតផង ក្នុងរយៈពេល២ម៉ោង។ រូបភាពនិងខ្លឹមសារត្រូវបានដកចេញវិញ ។
កាលពីថ្ងៃទី១១ខែឧសភា អតីតនាយករដ្ឋមន្ត្រី Najib Razak ក៏រងការពិន័យជាទឹកប្រាក់៣០០០រីង
ហ្គីត ប្រមាណ៨០០ដុល្លារអាមេរិក ដោយសារតែមិនគោរពច្បាប់ ទប់ស្កាត់កូវីដ-១៩។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅជាង១៧០០នាក់ និងស្លាប់ ១២៥នាក់ ។ អ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង ៨៥៥ពាន់នាក់និងស្លាប់សរុបជាង៦ពាន់នាក់ ៕ដោយ៖ ធីរីណា
រដ្ឋមន្រ្តី Annuar Musa ។ (ប្រភព៖ malaymail.com)