ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង បង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ និងអ្នកជាសះស្បើយចំនួន៨៩នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស(Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៤នាក់ (ស្រី៤៧នាក់) បន្ថែមទៀត និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ (ស្រី៣៥នាក់) ដូចមានរាយនាមខាងក្រោម៖

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើសូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យនិងធ្វើ ចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ ដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវ បន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀតដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕

ដោយ ៖ សិលា


ចែករំលែក៖