ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាព របស់ លោក ថាក់ ខាំតាន់ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពី មរណភាពរបស់លោក ថាក់ ខាំតាន់ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ 

រដ្ឋបាលខេត្តស្ទឹងត្រែង មានទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមគោរពជម្រាបជូនដំណឹង  លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាច់ញាតិ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត ស្ទឹងត្រែង មេត្តាជ្រាបថា លោក ថាក់ ខាំតាន់ ជាសមាជិកក្រុមប្រឹក្សាខេត្ត ដែលជាទីគោរពស្រឡាញ់ របស់លោកស្រី ចួន វិស័យ ជាភរិយា កូនៗនិងចៅៗរបស់លោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែង ដែលលោក បានទទួលមរណភាព នៅថ្ងៃអង្គារ ៤កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០នាទីយប់ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

សព លោក ថាក់ ខាំតាន់ បានរៀបចំតម្កល់ទុកដាក់នៅគេហដ្ឋានក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធធ្វើបុណ្យតាម ប្រពៃណីសាសនា។

កម្មវិធីនៃពិធីបូជាសពនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហសស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទីយប់ ដែលរៀបចំនៅក្នុង បរិវេណគេហដ្ឋាននៃសព ស្ថិតិនៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមគោរពអញ្ជើញ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ញាតិមិត្តជិតឆ្ងាយ មេត្តា ចូលរួមរំលែកមរណទុក្ខតាមសទ្ធាដោយសេចក្តីជ្រះថ្លា និងជូនផលបុណ្យកុសលដល់វិញ្ញាណក្ខន្ធនៃសព លោក ថាក់ ខាំតាន់ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពថ្លែងអំណរគុណ និងជូនពរមានសុខភាពល្អ និងសុភមង្គល៕

ដោយ ៖ សិលា


ចែករំលែក៖