ភ្នំពេញ៖ អាជ្ញាធរស្ទឹងមានជ័យទី១ បានអោយដឹងថា, កិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី១ មានអ្នកជំងឺកូវីដ-១៩ព្យាបាលតាមផ្ទះ សរុប៣នាក់ មាន លេខរៀង 1.2.3 ។
1/ស្ថិតនៅផ្ទះលេខ១៦H ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ មានអ្នកវិជ្ជមាន ម្នាក់ អ្នកពាក់ព័ន្ធ៦នាក់ ពិនិត្យសំណាករួច។
2/ ស្ថិតនៅផ្ទះលេខ ២៦៩ក្រុមទី៤ ភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប១ នាក់ ពាក់ព័ន្ធ ៦នាក់ មិនទាន់បានធ្វើសំណាក។
3/ ស្ថិតនៅផ្ទះលេខ ៣២Cក្រុមទី ៤ ភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប១ នាក់ ពាក់ព័ន្ធ ៣នាក់ ពិនិត្យសំណាករួច។
4/ស្ថិតនៅផ្ទះលេខ ៣៩៥ក្រុមទី២ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប១ នាក់ ពាក់ព័ន្ធ ៦នាក់ មិនទាន់បានពិនិត្យសំណាក។
5/ ស្ថិតនៅផ្ទះលេខ ១១៩ក្រុមទី២ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប១ នាក់ ពាក់ព័ន្ធ ២នាក់ ពិនិត្យណាក អវិជ្ជមាន៕
ដោយ ៖ សិលា