ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកែប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀតកុមារា អាយុ២ឆ្នាំ នៅខេត្តកែប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១!

ចែករំលែក៖

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមការងារឆ្លើយ តបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត ឈ្មោះ ថូវ សុមុនិ ភេទប្រុស អាយុ ០២ឆ្នាំ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខរបរ កុមារ តាមរយៈការធ្វើតេស្តរហ័ស(RDT Test Covid-19) ដែលមានប្រវត្តិធ្វើដំណើរ ដូចខាងក្រោម :

– ជារៀងរាល់ថ្ងៃចន្ទតែងតែទៅនៅផ្ទះយាយតានៅខេត្តកំពត ជាមួយម្តាយជាប្រចាំ រហូតដល់ថ្ងៃសុក ពេលល្ងាច ទើបត្រឡប់មកផ្ទះនៅខេត្តកែបវិញ

 – នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ឪពុកម្តាយបានឲ្យញ៉ាំថ្នាំបញ្ចុះកម្ដៅនៅ ផ្ទះ ដោយមិនបានទៅព្យាបាលនៅកន្លែងណាផ្សេងទេ

– នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយបានទទួលដំណឹងថាតាយាយ ដែលរស់នៅខេត្តកំពត មានវិជ្ជមានជំងឺកូវីដ-១៩ ទើបក្រុមគ្រួសារខាងលើ ដែលមានសមាជិកសរុប ០៤នាក់ សម្រេចចិត្ត មកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅខេត្តកែប ដោយទទួលបានលទ្ធផលវិជ្ជមានទៅលើកុមារា ឈោ្មះ ថូវ សុមុនិ ដោយឡែកសមាជិកគ្រួសារ ០៣នាក់ផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមាន លើកទី១ ។

បុគ្គលដែលបានប៉ះពាល់ផ្ទាល់ រួមមាន :

– ឈ្មោះ ថូវ ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាឪពុក

– ឈ្មោះ ថោ ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជាម្តាយ 

– ឈ្មោះ ថូវ សុមនា ភេទស្រី អាយុ ០៧ឆ្នាំ ត្រូវជាបងស្រី

កុមារាវិជ្ជមានខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកបុគ្គលផ្សេងៗទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់ រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយកុមារាវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារ ឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែល នៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖