ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅសណ្ឋាគារនៅជប៉ុនដែលប្រតិភូកីឡាករស្នាក់នៅដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី១៤ កក្កដាថា មានករណីរកឃើញការជំងឺកូវីដ១៩ ត្រូវបានគេរកឃើញនៅសណ្ឋាគារជប៉ុនដែលសមាជិកក្រុមកីឡាអូឡាំពិករាប់សិបនាក់កំពុងស្នាក់នៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

មន្ត្រីសាលាក្រុងបាននិយាយថា បុគ្គលិក៧នាក់នៅសណ្ឋាគារក្នុងទីក្រុង Hamamatsu ភាគនិរតីនៃទីក្រុងតូក្យូបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែសមាជិក៣១នាក់នៃគណៈប្រតិភូអូឡាំពិកប្រេសុីលដែលរួមបញ្ចូលទាំងអត្តពលិកយូដូដែស្ថិតនៅក្នុងសណ្ឋាគារនេះដែរ ត្រូវបំបែកចេញពីភ្ញៀវផ្សេងទៀត ហើយមិនបានឆ្លងជំងឺនេះទេ។

លោក Yoshinobu Sawada មន្ត្រីសាលាក្រុង Hamamatsu បាននិយាយថា ករណីទាំងនេះត្រូវបានគេរកឃើញក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យជាប្រចាំមុនពេលបុគ្គលិកចាប់ផ្តើមធ្វើការ។ លោកបានបន្ថែមថាសណ្ឋាគារដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណត្រូវបានគេចាត់ទុកថាជាចង្កោមនៃការឆ្លងរាលដាលជំងឺកូវីដ១៩

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមានការព្រួយបារម្ភថា ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានកំណត់ដោយមន្រ្តីអូឡាំពិកទីក្រុងតូក្យូ២០២០ ក្នុងការខិតខំដើម្បីធានាឱ្យបានការឆ្លងរាលដាលប្រហែលជាមិនមានភាពតឹងរ៉ឹងទេ នៅពេលដែលចលនាបុគ្គលិកបម្រើសេវាកម្មការប្រកួតអាចបង្កើតឱកាសក្នុងការឆ្លង។

ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលស្ថិតក្នុងការរាតត្បាតនៃជំងកូវីដ១៩ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ៩ថ្ងៃ បានបាត់បង់ការគាំទ្រពីសាធារណជនចំពេលមានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លង និងស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងទីក្រុងតូក្យូ ទោះបីជាអ្នករៀបចំកម្មវិធីបានសន្យាថានឹងចាត់វិធានការទប់ទល់នឹងការឆ្លងយ៉ាងតឹងរ៉ឹងក៏ដោយ។

គណៈប្រតិភូអូឡាំពិកជាច្រើនបានទៅដល់ប្រទេសជប៉ុនរួចទៅហើយនៅមុនព្រឹត្តិការណ៍នេះបានចាប់ផ្តើមដែលអ្នកខ្លះកំពុងហ្វឹកហាត់នៅតាមទីក្រុងនានា។ អត្តពលិកជាច្រើនបានធ្វើតេស្តវិជ្ជមាននៅពេលពួកគេទៅដល់ផងដែរ

សមាជិកនៃក្រុមបាល់ឱបអាហ្វ្រិកខាងត្បូងកំពុងស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីបានទៅដល់ប្រទេសជប៉ុនដោយសារតែពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីហោះហើររបស់ពួកគេដែលមានអ្នកផ្ទុកជំងឺកូវីដ១៩

សមាជិកនៃក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងសរុបចំនួន២១នាក់គ្រោងនឹងស្នាក់នៅក្នុងទីក្រុងខាងលើនេះដែរចាប់ពីថ្ងៃពុធទៅ ប៉ុន្តែផែនការនោះត្រូវបានបញ្ឈប់រហូតដល់មានការផ្តល់យោបល់បន្ថែមពីអាជ្ញាធរសុខាភិបាល

ដោយ៖ ភារៈ(រូបថត ៖ Reuters)


ចែករំលែក៖