ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន​១៧​នាក់នៅផ្សារច្បារអំពៅ និងបន្តឱ្យទៅធ្វើតេស្ត​រក​ មេរោគកូវីដ-១៩ នៅ​ក្នុង​សាលាបឋមសិក្សាច្បារអំពៅ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន​១៧​នាក់នៅផ្សារច្បារអំពៅ និងបន្តឱ្យ
ទៅធ្វើតេស្ត​រក​ មេរោគកូវីដ-១៩ នៅ​ក្នុង​ សាលាបឋមសិក្សាច្បារអំពៅ ! ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអាជីវក​រ​លក់ដូរនៅ 🔴 ផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្ត​រក​ មេរោគកូវីដ-១៩ នៅ​ក្នុង​ សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ​ក្រោយរកឃើញ ក្រុម​សន្តិសុខ​ផ្សារ​ ​៣​នាក់ មាន​វិជ្ជមាន កូវីដ-១៩ ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បានអំពាវនាវ​ដល់​បងប្អូន​ជា​ អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ទៅធ្វើតេស្ដ។​ 

ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បានរកឃើញអ្នកឆ្លង ចំនួន​១៧​នាក់បន្ថែមទៀត ក្នុង​នោះ​ ១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ ៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖