ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បើយោងតាមផេក ផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានរៀបចំទីកន្លែង សម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជិត២ម៉ឺននាក់ ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថា យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយស្ម័គ្រចិត្ត  និងមិនមានការបង្ខិតបង្ខំឡើយ។ លោកថាចំពោះយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំ គឺធ្វើឡើងស្របទៅតាមផែនការ របស់ក្រសួងការពារជាតិផងដែរ។

លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើដំណើរទៅកាន់គោលដៅរួចរាល់ហើយដែរ។ ហើយនិងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១តទៅ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១៧៨៦០នាក់៕

ដោយ៖ សិលា


ចែករំលែក៖