ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអគ្គិសនីឯកជនម្នាក់ឆក់ខ្សែភ្លើងស្លាប់ពេលឡើងដូរអំពូល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនម្នាក់បានស្លាប់បន្ទាប់ពីឡើងប្តូរអំពូលតាមបង្គោលភ្លើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលសួនទូក ស្ថិតនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ 

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ 

  នៅមុនពេលកើតហេតុ មានបុគ្គលិកក្រុមក្រហ៊ុន២ទៅ៣នាក់បាននាំគ្នា ទៅប្តូរអំពូលភ្លើង នៅបង្គោលភ្លើងនៅរង្វង់មូលទូក ពេលដែលឡើងទៅលើបង្គោលភ្លើងដោយបានបិទភ្លើងរួចហើយ ប៉ុន្តែមិនបានដឹងខ្សែភ្លើងមួយទៀតកៀបនឹងដែកជើងអំពូល បណ្តាលឱ្យឆកស្លាប់តែម្តង ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅទីតាំងកន្លែងកើតហេតុ និង បានពិនិត្យសាកសព ដោយបានធ្វើការសន្និដ្ឋានករណីនេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន ៕

ដោយ ៖ ចន្ថា


ចែករំលែក៖