ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់យោធភូមិភាគទី៥ បន្តចាក់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អង្គភាពតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥  ប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២ ដែលក្រុមការងារបានបន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 

ប្រជាពលរដ្ឋមានសេចក្តីត្រតអរ រីករាយ និងរំភើបឥតឧបមាដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជូនដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងការរីករាលដាលជំងឹកូវីដ-១៩ចូល សហគមន៍ និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមអរគុណចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕

ដោយ ៖ សិលា


ចែករំលែក៖