ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ហាង សាគូរ៉ា ហ៊ូហ្វេ (Sakura Buffet) សាខាផ្លូវមុនីវង្ស ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា២នាក់ បានចូលទៅហូបអាហារប៊ូហ្វេនៅទីតាំងខាងលើនេះ។
📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារនៅ🔴 ហាង សាគូរ៉ា ហ៊ូហ្វេ (Sakura Buffet) សាខាផ្លូវមុនីវង្ស ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ #ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩៖២៥នាទី ដល់ ២០៖៤៥នាទី ។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា២នាក់ បានចូលទៅហូបអាហារប៊ូហ្វេនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា