ភ្នំពេញ៖ ផ្សារទំនើប សូភើស៊្ទរ (Cambodian Superstore) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង១២និង ៤០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ 🔴 ផ្សារទំនើប សូភើស៊្ទរ (Cambodian Superstore) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី #ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៣០ ដល់ម៉ោង ១៥៖០០។
🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា