ព័ត៌មានទាន់ហេតុការណ៍៖

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ដំណាក់កាលទី២ ជំហានទី១ !

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ដំណាក់កាលទី២ ជំហានទី១ និងផែនការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋទាំង១១ស្រុក ក្នុងខេត្តសៀមរាប។ 

លោកអភិបាលខេត្តបានថ្លែងថា, សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង រួសរាន់ទាក់ទងជាមួយអាជ្ញាធរភូមិ-សង្កាត់ ដើម្បីចុះឈ្មោះចាក់វ៉ាក់សាំង ។

លោកបន្តថា, រាល់ចម្ងល់បន្ថែមពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ បងប្អូនអាចទាក់ទងលេខទំនាក់ទំនង Hot Line 012545943 / 017808884 / 010507567 / 0972468147 

#យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប 

#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក 

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕ 

ដោយ ៖ សិលា


ចែករំលែក៖