ប្រទេសវៀតណាម៖ រដ្ឋាភិបាលវៀតណាម បានប្រកាសដាក់តំបន់ភាគខាងត្បូងទាំងមូលក្នុងការបិទទ្វាររយៈពេល ២សប្តាហ៍ ដូចនេះស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម សូមរំលឹកនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាជនខ្មែរ កំពុងសិក្សា និងស្នាក់នៅវៀតណាម មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាព និងអនុវត្តតាមវិធានសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅវៀតណាម មេត្តាជ្រាបថា៖ យោងសារព័ត៌មាន Vietnam News គឺចាប់ពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី១៨ ខែកក្កដា វៀតណាមបានដាក់តំបន់ភាគខាង ត្បូងទាំងមូលនៅក្នុងការបិទទ្វារ (lockdown) រយៈពេលពីរសប្ដាហ៍។ បទបញ្ជានេះគឺ lockdown តំបន់ សណ្ដទន្លេមេគង្គទាំងមូល និងទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមានប្រជាជន ជាង ៣៥ លាននាក់ គឺស្មើជិតមួយភាគបីនៃប្រជាជនវៀតណាម។ ដោយឡែក ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ បានស្នើឱ្យ៖
ប្រជាជនស្នាក់នៅផ្ទះ ជៀសវាងការជួបជុំសាធារណៈលើសពី៥នាក់ និងរក្សាចម្ងាយយ៉ាងហោច ពីរម៉ែត្រ។ ការចេញទៅក្រៅនៅពេលចាំបាច់សម្រាប់ភាពអាសន្ន, ការទិញអាហារ ឬថ្នាំ ធ្វើការនៅ រោងចក្រ និងអាជីវកម្មដែលត្រូវបានអនុញ្ញាប្រតិបត្តិការ។ អាពាហ៍ពិពាហ៍ត្រូវពន្យារពេល។ ពិធី បុណ្យសពមិនអាចមានលើសពី៣០នាក់ និងត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយមន្ត្រីសុខាភិបាល។ ប្រជាជនដែលចាកចេញពីទីក្រុង ឬវិលត្រឡប់មកទីក្រុងវិញ ត្រូវតែធ្វើការប្រកាសអំពីសុខភាព និងចុះហត្ថលេខាលើការប្តេជ្ញាចិត្តអនុវត្តតាមគោលការណ៍ការពារ Covid-19 ជាមួយអាជ្ញាធរ។
សេវាកម្មមិនចាំបាច់ទាំងអស់នឹងត្រូវបិទជាបណ្តោះអាសន្ន។ ភោជនីយដ្ឋានអាចលក់តែបាន អាជីវកម្ម និងសេវាកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកចំហរួមមាន៖ រោងចក្រ, សហគ្រាស, អ្នកធ្វើ ការងារចរាចរណ៍, ការដ្ឋានសំណង់, សេវាកម្មចាំបាច់ ដូចជា អាហារ, ឱសថ, អគ្គិសនី, ទឹក, ភ្លើង, ប្រេងសាំង។ ការប្រកាសវេជ្ជសាស្ត្រដោយ QR Code គឺ ចាំបាច់សម្រាប់អ្នកទាំងនេះ។ ការិយាល័យ និងស្ថាប័នត្រូវរៀបចំផែនការដើម្បីឱ្យនិយោជិកធ្វើការ ៥០% ពីផ្ទះ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម, ផ្សារទំនើប, ផ្សារប្រពៃណី និងទីផ្សារលក់ដុំនៅមូលដ្ឋានត្រូវលក់ របស់ចាំបាច់ប៉ុណ្ណោះ។ ការទិញទំនិញ និងការដឹកជញ្ជូន តាមអិនធើណេតត្រូវបានលើកទឹកចិត្ត។ ការដឹកជញ្ជូនទំនិញពីតំបន់ផ្សេងៗចូលទីក្រុងហាណូយនឹងត្រូវការការប្រកាសវេជ្ជសាស្ត្រ។
អ្នកបើកបរ និងសហអ្នកបើកបរត្រូវធ្វើតេស្តអវិជ្ជមាន Covid-19 មិនលើសបីថ្ងៃមុនធ្វើដំណើរ។ យានយន្តមកពីតំបន់ផ្សេងៗអាចធ្វើដំណើរឆ្លងកាត់ទីក្រុងហាណូយទៅកាន់កន្លែងផ្សេងទៀត។ ប៉ុន្តែមិនអាចដឹក រឺទម្លាក់នរណាម្នាក់នៅក្នុងទីក្រុងបានទេ។ រដ្ឋធានីត្រូវកាត់បន្ថយសមត្ថភាពប្រតិបត្តិការ៥០% និងកៅអីអង្គុយក្នុងរថយន្តក្រុង លើកលែង ករណីពិសេស ដូចជា យានដឹកអ្នកជំនាញ, កម្មករ, អ្នកត្រូវដាក់ដាច់ដោយឡែក, ទំនិញ និងសម្ភារៈ ផលិតកម្ម។ ការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនក៏ត្រូវបានដាក់កម្រិតផងដែរ។
សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងមាន វត្តមានវៀតណាម មេត្តាជ្រាបជាព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតសូមរំលឹកនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅវៀតណាមថា សូមមេត្តាបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាព និងអនុវត្ត តាមវិធានក័រស៊ីខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យឆ្លងជំងឺកូរីដ ១៩ ដ៏កាចសាហាយនេះ៕
ដោយ៖ សុខ ខេមរា