ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សម្បត្តិកិត្យា ផ្ទុះការគាំទ្រក្រោយលេចមុខស្នាដៃថ្មីនិយាយពីស្នេហាបុរសស្រលាញ់បុរសម្តងទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំ្រជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីស្នាដៃសម្តែងក្នុងភាពយន្តថ្មីរបស់តារាប្រុសស្រស់សង្ហា លោក ខាត់ សម្បត្តិកិត្យា គឺរឿង “មេឃខៀវ”។ កាន់តែផ្ទុះការចាប់អារម្មណ៍ក្រោយពីភាពយន្តនេះទើបនឹងប្រកាសTrailer ខ្លី និងត្រៀមចាក់បញ្ចាំងនៅលើAppរបស់ផលិតកម្មសាស្ត្រានៅថ្ងៃស្អែកនេះហើយ។ 

  ភាពយន្តនេះត្រូវបានគេកត់សម្គាល់ថាជារឿងដែលបង្ហាញពីរូបភាពស្នេហាបែបបុរសស្រលាញ់បុរស  និងសម្តែងដោយតារាប្រុសស្រស់សង្ហា លោក ខាត់ សម្បត្តិកិត្យា ដែលតារាប្រុសរូបនេះបានកន្លងមកធ្លាប់បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ម្តងរួចមកហើយក្នុងភាពយន្តស្នេហាបែបភេទដូចគ្នានេះគឺរឿង”ព្រោះខ្ញុំមិនមែនជាស្រី” ដែលធ្លាប់ផ្ទុះការរគាំទ្រម្តងរួចមកហើយកាលពីអំឡុង៥ឆ្នាំមុនរហូតមានអ្នកចូលទស្សនាលើបណ្តាញសង្គមរាប់លានដង បើទោះបីជាសាច់រឿងនិយាយពីស្នេហាភេទដូចគ្នានោះក៏ដោយ។ 

ស្នាដៃបទចម្រៀងនេះបានឆ្លុះសាច់រឿងដែលបានឆ្លុះបញ្ចាំងអំពីជ្រុងមួយនៃតថភាពសង្គមលើរឿងស្នេហាក្រុមបុរសស្រលាញ់បុរសនោះតែម្តង ដោយទាញអ្នកទស្សនារាប់លានដង។ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយ ពីPoster នៃផ្ទាំងផ្សព្វផ្សាយរបស់ភាពយន្តថ្មីមានចំណងជើងថា”មេឃខៀវ” ត្រូវបានបញ្ចេញលើបណ្តាញសង្គម ។ ជាភាពយន្តដែលបង្ហាញពីរឿងស្នេហាភេទដូចគ្នាជាថ្មីម្តងទៀត។ ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះក៏មានការសាទរ និងកោតសរសើរអំពីតារាប្រុសស្រស់សង្ហារូបនេះដែលមិនញញើតនឹងទទួលយកការសម្តែងជាតួអង្គបុរសស្រលាញ់បុរសដែលត្រូវមានឈុតប៉ះពាល់ខ្លួនប្រាណរួមទាំងឱបថើបនោះជាដើម  ដែលឈុតឆាក និងសាច់រឿងបែបនេះមានតារាប្រុសជាច្រើនបដិសេធមិនទទួលថតព្រោះតែខ្លាចមានការយល់ច្រឡំថានៅខាងក្រោយឆាកខ្លួនគឺជាបុរសស្រលាញ់បុរសដូចក្នុងសាច់រឿងនោះ។ ក្នុងឈុតឆាកក្រៅឆាកមួយចំនួនក៏តារាប្រុសដែលជាតួឯកទាំងពីររូបបានបង្ហាញពីភាពស្អិតរមួតមិនចាញ់ក្នុងសាច់រឿងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖