ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនរដ្ឋាភិបាលវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមក្នុងពិធីប្រគល់អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ចំពោះអំណោយដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនរដ្ឋាភិបាលវៀតណាម រួមមានៈ ថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង៕

ដោយ ៖ សិលា


ចែករំលែក៖