ភ្នំពេញ៖ នៅរសៀលថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករ មកពី ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ កូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ
ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ។
មូលហេតុ៖ ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករ មកពី ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ កូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី #Delta នៅឡើយ)។ មុនពេលចេញលទ្ធផល បុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១៕
ដោយ ៖ សិលា