ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩ បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីពេទ្យ​ សម្ភពសោភា ហ្គោល​ ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១  សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ ! 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ មន្ទីពេទ្យ​ សម្ភពសោភា ហ្គោល​ ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១  សង្កាត់វាលវង់ ខណ្ឌ៧មករា

រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖២៤នាទី ដល់ ១៨៖១០នាទី។ 

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ។ អ្នកជំងឺមិនបានចូលខាងក្នុងទេ គឹអង្គុយរង់ចាំ នៅកន្លែងដែលមន្ទីរពេទ្យបានរៀបចំនៅខាងមុខ។ អំឡុងពេលរង់ចាំ មានបងប្រុសម្នាក់ រួមជាមួយកូនតូច ដែលនៅរង់ចាំដូចគ្នា បានអង្គុយនៅក្បែរអ្នកជំងឺ និងមានការសន្ទនាផងដែរ (ការរក្សាគម្លាតរបស់ពួកគាត់ មិនបានត្រូវត្រូវនោះទេ)។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖