ភ្នំពេញ៖ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ លោក លឿង សារុន អតីតមេឃុំនៃអតីតគណបក្ស CNRP នៅស្រុកស្អាង ខេត្តកណ្តាល សប្បាយរីករាយដែលបានសម្រេចចិត្តលេីផ្លូវត្រូវចូលរួមរស់ជាមួយបក្សទេវតា (CPP)។នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ដួង តារា បានបន្ថែមទៀតថា កូនចៅដឹងគុណនិងគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញដល់កម្ពុជាទាំងមូលដែលមិនអាចកាត់ថ្លៃបានឡើយ។ជាចុងក្រោយ លោក ដួង តារា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖សហការី