ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង ៣០ នាទី កម្លាំងការិយាល័យជំនាញចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានឆែកឆេរចាប់យកវត្ថុតាងបានម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២ថង់ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

 ជនសង្ស័យខាងលើមានឈ្មោះ អ៊ុយ ស្រស់ ភេទប្រុស អាយុ៣៦ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគិរី ស្រុកកំណើតភូមិស្វាយមាស អំពិលពក ស្រុកអូរាំងឪ ខេត្តកំពុងចាម មុខរបរទិញលក់ត្បូង

 សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងចាប់យករួមមាន ៖

១-មេតំហ្វេតាមីនអាយ ចំនួន២ថង់ ទម្ងន់ ១៥.៨៧ ក្រាម

២-ម៉ូតូចំនួន០១គ្រឿង

៣-ទូរស័ព្ទដៃចំនួន០១គ្រឿង

៤-ឧបករណ៍អេឡិចត្រូនិចសម្រាប់ផ្តាច់បារីមួយគ្រឿង

៥-ជញ្ជីងថ្លឹង១គ្រឿង

 បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ ៖ ស សម


ចែករំលែក៖