ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែកក្កដា ឆ្នំា២០២១ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា,  នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល២៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង, ប្រជែង និង មិនគោរពសិទ្ធិ។ 

សូមបងប្អូនជនរួមជាតិ ! បើកបរមានការប្រុងប្រយ័ត្ន ! និងទន្ទិញពាក្យថា, 

-ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!

-ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!

-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!

-គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖