ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F5) មូលហេតុដោយសារខ្សែ Internet ដាច់វាត់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១អង្គភាពអគ្គិសនីកម្ពុជា (EDC) ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F5) មូលហេតុដោយសារខ្សែ Internet ដាច់វាត់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ (២)សង្កាត់ស្ទឹងមានជ័យ សង្កាត់បឹងទំពុន សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អង្គភាពអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា, ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២:៤៤នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ ៖ សិលា


ចែករំលែក៖