ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ ពេញ ប៉ាង អាយុ៨៤ឆ្នាំ នៅភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺ លើសសម្ពាធឈាម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បុរសរូបនេះ មានសភាព ហត់ ដង្ហក់ និងបានស្លាប់ បាត់បង់ជីវិតនៅផ្ទះរបស់គាត់ នៅវេលាម៉ោង ២៣:០០នាទី។ ក្រោយបុរសរូបនេះស្លាប់ ក្រុមគ្រូពេទ្យបានយក សំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ ពេញ ប៉ាង អាយុ ៨៤ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងដាច់សសៃឈាមក្នុងខួរក្បាល។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ វណ្ណា