ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បានរាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក ។
របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដេីម្បីរក្សាសុខភាព ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា, តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការ ធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទីទៅតាមទម្ងន់មុនពេលហាត់ ។

ខ្ញុំរក្សាទម្ងន់៧៦, ៧៧, ៧៨ ដែលកាលពី៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀកលែងបាន។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា, ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែក ពីលើកមុនដែលស្លៀកខោវែង ។
សម្តេចតេជោ មានប្រសាសន៍បែបកំប្លែងថា, និយាយតិចៗកុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី) ។ ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា, (សូមទោសនិយាយលេងទេកុំប្រកាន់)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖