ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌកំបូល បង្កើតក្រុមតេឡេក្រាម(Group Telegram)ក្រុមការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ​ !

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីការបង្កើតក្រុមតេឡេក្រាម(Group Telegram)ក្រុមការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ​ របស់រដ្ឋបាលខណ្ឌកំបូល ដើម្បីជួយសម្រួលដល់ការអនុវត្តនីតិវិធីស្ដង់ដារ សម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌកំបូល។ 

រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជាអ្នកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តសម្រាកព្យាបាល និងថែទាំនៅតាមផ្ទះ ក្នុងភូមិសាស្ត្រខណ្ឌកំបូល មេត្តាជ្រាបថា ដោយអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់ជាទីបំផុតរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ជាទីបំផុតចំពោះ សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។

ក្នុងគោលបំណងបង្កើននូវភាពស្និទ្ធស្នាល កក់ក្តៅ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ អ្នកជំងឺកូវីដ-១៩ ដែលស្ម័គ្រចិត្តសម្រាកព្យាបាលថែទាំនៅតាមផ្ទះ រដ្ឋបាលខណ្ឌកំបូល បានបង្កើត តេឡេក្រាម (Group.Telegram) “ក្រុមការងារព្យាបាលជំងឺកូវីដ-១៩ ( នៅតាមផ្ទះ” ដើម្បីជួយសម្រួលដល់ការអនុវត្តនីតិវិធីស្តង់ដារ សម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដែលមានក្រុមគ្រូពេទ្យរង់ចាំស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ដើម្បីពិគ្រោះយោបល់ តាមដានស្ថានភាពសុខភាពអ្នកជំងឺ ២៤/២៤ ម៉ោង ប្រចាំការនៅ “ទីបញ្ជាការស្រាលខណ្ឌកំបូល” ដូចមានលេខទូរស័ព្ទ តំណរភ្ជាប់ QR Code ដូចខាងក្រោម៖ លេខទូរស័ព្ទ ក្រុមគ្រូពេទ្យប្រចាំការ ២៤/២៤ ម៉ោង នៅ “ទីបញ្ហាការស្រាលខណ្ឌកំបូល” 070 977 008 QR Code៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖